A ~ Mentoring Information

 ទោះ Man UTD កំពុងធ្លាក់ក្នុងស្ថានភាពដុនដាប តែ Rangnick សម្លឹងឃើញកូនក្រុមម្នាក់ដែលកំពុងធ្វើបានល្អគួរឱ្យភ្ញាក់ផ្អើល

បរទេស៖ លោក Ralf Rangnick ជឿជាក់ថា Jadon Sancho នឹងអាចស្វែងរកទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួនត្រឡប់មកវិញ បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិ អង់គ្លេស រូបនេះបង្ហាញខ្លួនបានយ៉ាងល្អនៅក្នុងការប្រកួតទល់នឹងក្រុម Southampton កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅ។

https://s9.kh1.co/__image/w=650,h=433,q=100/82/82a01d96ecf4819f47a5a3e1b7b89cf3e4b52d1b.jpg
 រូបភាព
 ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ Jadon Sancho ជាអ្នកស៊ុតគ្រាប់បាល់បើកឆាកឱ្យ Man UTD នៅវគ្គទី ១, លុះក្រោយមកនៅដើមវគ្គទី ២ Che Adams ក៏បានស៊ុតគ្រាប់តាមស្មើមកវិញឱ្យក្រុម Southampton។ ទើបចុងក្រោយក្រុមទាំង ២ បញ្ចប់ការប្រកួត ដោយទទួលលទ្ធផលស្មើគ្នា ១ ទល់នឹង ១។

https://s9.kh1.co/__image/w=650,h=434,q=100/a6/a64d4d29ea3986dd180a1a8569b99c2d56dd3380.jpg
 រូបភាព

ក្រោយបញ្ចប់ការប្រកួតលោក Rangnick បានមានប្រសាសន៍ពី Sancho ថ្លែងប្រាប់កាសែត BT Sport យ៉ាងដូច្នេះថា៖

Jadon គាត់បង្ហាញទម្រង់លេងបានល្អ, មិនត្រឹមតែវគ្គទី ១ទេ, សូម្បីវគ្គទី ២ ក៏គាត់ធ្វើបានល្អដូចគ្នា។ ជាមួយការបង្ហាញទម្រង់លេងដ៏ល្អរបស់ Sancho អំឡុង ២-៣ ប្រកួតចុងក្រោយនេះ, ខ្ញុំពិតជាសប្បាយរីករាយមែនទែន។ នេះហើយគឺជា Jadon ដែលពួកយើងបានស្គាល់គាត់កាលនៅ Bundesliga ទឹកដីរបស់ប្រទេស អាល្លឺម៉ង់៕

លោក Ralf Rangnick

0 comments:

Post a Comment